ជ្រើសរើសភាសា: Khmer Khmer English English

រាជធានីភ្នំពេញ៖ថ្ងៃទី២២ ២៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម​ ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត , លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ , លោក គង់ សុជាតិ ប្រធានមន្ទីរផែនការ អមដោយមន្ត្រីជំនាញ​ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT)នៃរាជធានី-ខេត្តទាំង ២៥​ក្រោមអធិបតីភាព របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សិក្ខាសាលានេះ ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ព្រមទាំងធ្វើសុពលភាព និងកែសម្រួលបន្ថែមលើការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង ចំពោះរាជធានី-ខេត្ត ជាពិសេស ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រើប្រ្រាស់វិធីសាស្រ្តវិភាគ SWOT ខ្វែង។