ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពី “តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា”
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ ២០២៣

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងអញ្ជើញធ្វើការថ្លែងសុន្ទរកថាបើក ក្នុងសិក្ខាសាលាស្តីពី “តួនាទីនៃហិរញ្ញវត្ថុវិមជ្ឈការ និងក្របខណ្ឌការពារទិន្នន័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា” នាថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៥:០០ នាទីល្ងាច នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អមជាមួយការថ្លែងសុន្ទរកថារាយការណ៍ដោយ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។
សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន និងតាមដានការផ្សាយផ្ទាល់នៃសិក្ខាសាលាខាងលើនេះនៅលើទំព័រហ្វេសប៊ុក និងតេឡេក្រាមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ផងដែរ។
H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance, and Chairman of the working group on drafting the Cambodia’s Financial Technology Development Policy will give opening remarks at the workshop on "The Roles of Decentralized Finance (DeFi) and Data Protection Framework in Financial Technology (FinTech) Development in Cambodia” on April 4, 2023, from 8:30 am to 5:00 pm at Hyatt Regency Phnom Penh, along with the report speech by H.E. Dr. Kong Marry, Under Secretary of State of the Ministry of Economy and Finance, and Secretary General of the General Secretariat of Digital Economy and Business Committee.
May the public and the press be informed and join the live broadcast of the workshop via Facebook pages and Telegram channels of the Ministry of Economy and Finance, the Digital Economy and Business Committee, and Techo Startup Center.

ព័ត៌មានទាក់ទង