ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នាម៉ោង ៩ព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តក្រចេះ និងលោក ម៉ុម ថាណូ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំ និងរៀបចំកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ របស់មន្ទីរ អង្គភាពជំនាញថ្នាក់មូលដ្ឋាននៃក្រសួង ស្ថាប័ន រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ក្នុងខេត្តក្រចេះ។