ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.ស.រ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ ២០២៤

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.ស.រ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំ និងប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរមុខងារសាធារណៈ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ទាំង៧។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ។

ព័ត៌មានទាក់ទង