ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧។
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ ២០២៤

ក្រចេះ ,ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋានថវិកា នៃកសហវ និង លោក នុន គឹមសាន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជូន លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត សរុបប្រមាណ ៥០នាក់។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្តល់ជាមគ្គុទ្ទេសបច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៥-២០២៧ និងលើកគម្រោងថវិកាឆ្នាំ២០២៥ របស់មន្ទីរជំនាញថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន។

ព័ត៌មានទាក់ទង