ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ ២០២៣

នាថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣, នៅសណ្ឋាគារសុខាភ្នំពេញ, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួម និងថ្លែងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលរយះពេល៥ថ្ងៃ ក្រោមប្រធានបទ "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" ជូនដល់មន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. និងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពអំពីទិដ្ឋភាពបច្ចេកទេសស៊ីជម្រៅ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការរវាង អ.គ.ហ និងមូលនិធិរូបបិយវត្ថុអន្តរជាតិ។
On Friday , 31 March 2023, H.E. Um Youthy, Head of Administration, Finance and M&E Division of the General Secretariat of the PFM Reform Steering Committee (GSC) representative of H.E. Ros Seilava Secretary of State of Ministry of Economy and Finance (MEF) and Secretary General of GSC joined and delivered closing remarks for 5-day staff training course on "Public Financial Management" for senior specialists, specialists of GSC and capital/provincial department of economy and finance to build and develop capacity for in-depth technical aspects of public financial management to contribute to the implementation of the Public Financial Management Reform Program-Stage 4 "Performance Accountability". This training was organized in collaboration with the GSC and the International Monetary Fund.

ព័ត៌មានទាក់ទង