ជ្រើសរើសភាសា: Khmer Khmer English English
វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការងារបណ្ណសារដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៨:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានអញ្ជើញជាអធិបតីភាពបេីកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការងារបណ្ណសារដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ដោយមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី​ អគ្គលេខាធិការរង​ ប្រធាននាយកដ្ឋាន​ លោក​ លោកស្រីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្ដុះបណ្ដាល​នេះធ្វេីឡេីងក្នុងគោលបំណងពង្រឹង​ អភិវឌ្ឍ​បន្ថែមនូវការយល់ដឹង​ សមត្ថភាពអនុវត្តការងារបណ្ណសារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ព័ត៌មានទាក់ទង