ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាអំពីគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនសក្តានុពល និងកាលានុវត្តភាពទីផ្សារកាបូន
អ្នកនិពន្ធ: NOU Monorith
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ ២០២៤

នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤, នៅទីស្តីការអគ្គិសនីកម្ពុជា, លោក ហង្ស វុទ្ធិកា, អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃ អ.រ.ជ., អមដោយសហការី បានចូលរួមកិច្ចប្រជុំ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប្រាំង ជលសា, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគិ្គសនីកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនសក្តានុពល និងកាលានុវត្តភាពទីផ្សារកាបូន ព្រមទាំងមានការចូលរួមតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ព័ត៌មានទាក់ទង